Home

Hello, my name is Trang Ailinh. I am a second year student (as the school does not count the foundation year)​​​at Limkokwing University of Creative Technology  and I am doing architecture as my major. I thought that it is a great opportunity to be an intern in Urban Lab​​​ Phnom Penh, where I can appreciate more knowledge by exchanging ideas and participate with other architecture students from different universities, as well as I would be able to learn from the professionals or the experts. The important thing is, this internship offers me a chance to bring all my knowledge and my skills to design our city and I could gain the value of work experience from these activities.

I think as an architect, we should keep in mind about the future of our city or country and together help our country to have more development in this field. Therefore I am very hopeful to enhance my skill of architecture especially about the urban planning and I also hope we all will try hard together to complete this project.

សួស្តី! ខ្ញុំឈ្មោះ ត្រាំង អាយលីញ ជានិសិ្សតឆ្នាំទី២ (ដោយសាលាមិនរាប់បញ្ចូលឆ្នាំមូល​​​ដ្ឋាន)​​​​​​ នៃសាកលវិទ្យាល័យ លឹមកុកវីង ដែលកំពុងសិក្សា​​​ផ្នែកស្ថាបត្យកម្ម។ ខ្ញុំគិតថាវាជាឱកាសដ៏ល្អដែលបាន​​​ក្លាយជា និស្សិតអន្តេវាសិកនៅ Urban Lab Phnom Penhដែលជាកន្លែងដែលខ្ញុំអាចបង្កើន​​​ចំណេះដឹងរបស់ខ្ញុំដោយផ្លាស់ប្តូរ​​​យល់បល់និងចូលរួមចំណែកធ្វើការ​​​​​​​​​ជ​​​ា​​​ម​​​ួ​​​យ​​​សិស្សនិស្សិតដែលមកពីសាកលវិទ្យាល​​​័យ​​ផ្សេងទៀត​ ហើយខ្ញុំក៏អាចរៀនសូត្រពីអ្នកជំនា​​​ញខាងផ្នែកនេះផងដែរ។ អ្វីដែលសំខាន់នោះគឺ ការធ្វើជាអន្តេវាសិកផ្តល់ឱកាស​​​អោយខ្ញុំប្រើ​​​ប្រាស់ចំណេះដឹងនិងជំនាញរបស់​​​ខ្ញុំក្នុងការស្ថាបនាទីក្រុងយើង​​​និងទទួលបាននូវបទពិសោធន៍ការងារពី​​​ការចូលរួមក្នុងសកម្មភាពនេះ។

ខ្ញុំគិតថាក្នុងនាមជាស្ថាបត្យករ​​​ យើងគួរតែពិ​​​ចារណាពីអនាគតរបស់ទីក្រុងនិង​​​ប្រទេសយើង និងរួមគ្នាជួយប្រទេសយើងអោយរីក​​​ចំរើនកាន់តែខ្លាំង​​​ក្នុងផ្នែកនេះ​​​។ ខ្ញុំពិតជាសង្ឈឹម​​​ថានឹងអាចបង្កើន​​​ជំនាញរបស់ខ្ញុំខាងផ្នែកស្ថាបត្យ​​​កម្ម ជាពិសេសការរៀបចំទីក្រុង​​​​​​​​​​​​​ ហើយ​​​​​ខ្ញុំក៏សង្ឈឹមទៀតថាពួកយើងនឹងអាច​​​ប្រឹងប្រែងទាំងអស់គ្នាដើម្បីបំពេ​​​ញការងារនេះ។

Advertisements